ព័ត៌មានជាតិ

ឡង់គ្រីស័ស៊េរីទំនើប បើកដោយជនជាតិចិន ប៉ះគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន YONG SHENG បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ២៧១ ត្រង់ចំណុច មុខKTVឌីយ៉ាម៉ង់ នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ មានករណីជនជាតិចិន បើករថយន្ត១គ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់ បើករថយន្តទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-1913 ធ្វើដំណើរពីជើងទៅត្បូង ជាមួយល្បឿនយ៉ាងលឿន ខ្វះការប្រយ័ត្ន បានគេចពីម៉ូតូមួយកំពុងបើកបញ្ច្រាសផ្លូវចរាចរណ៍ បណ្ដាលឲ្យទៅប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុន YONG SHENG ពាក់ស្លាកលេខភ្នំពេញ5A 2175 ធ្វើដំណើរស្របគ្នា បណ្ដាលរងការខូតខាតទាំងសងខាង។

ក្រោយកើតហេតុ ភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងរថយន្តឡង់គ្រីស័រ ចេញសំណង១៥០ដុល្លារ ទៅឲ្យរថយន្តក្រទ្បុកស៊ីម៉ង់ត៍ ដើម្បីបញ្ចប់រឿង៕

មតិយោបល់