ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបុរសម្នាក់ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង នៅក្នុងរថយន្ត។
ជនរងគ្រោះឈ្មោះ សេង សុវណ្ណ ឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ មានតួនាទីជានាយរង ការិយាល័យ គ្រប់គ្រងមុខសញ្ញា និងតាមចាប់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
មូលហេតុយ៉ាងណានោះ មិនទាន់ដឹងទេ ដោយបច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត៕
មតិយោបល់