ព័ត៌មានជាតិ

ឆ្លៀតឱកាសម្ចាស់ផ្ទះទៅពេទ្យដើម្បីព្យាបាលភ្នែកជនសង្ស័យឡើងលួច…

កណ្ដាលៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី មានករណីលួចអាំភ្លី ត្រង់ចំណុចភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តណ្ដាល។

ជនរងគ្រោះឈ្មោះ អុន សុខនៅ ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។
ជនសង្ស័យឈ្មោះ វឿន ឌីណេត ហៅចយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ(ឃាត់ខ្លួន)។

សម្ភារៈបាត់បង់៖
-បាត់បង់អាំភ្លីចំនួន០៣គ្រឿង (រកឃើញវិញ)។

វត្ថុតាងចាប់យក៖
-អាំភ្លីសំឡេងចំនួន០២គ្រឿង
-អាំភ្លីអេកូចំនួន០១គ្រឿង។

ដំណើររឿង៖ មុនពេលកើតហេតុវេលាម៉ោង ៧ ជនរងគ្រោះបាននាំប្ដីរបស់ខ្លួនឈ្មោះ អ៊ឹម ប៊ុនលី ជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅព្យាបាលភ្នែក នៅមន្ទីរពេទ្យភ្នែក សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង ៨និង០០នាទីថ្ងៃដដែល ជនសង្ស័យបានចូលទៅលួចអាំភ្លីអស់ចំនួន ៣គ្រឿង ដែលទុកនៅក្រោមសំយាបផ្ទះ ហើយយកទៅលាក់ទុកនៅលើផ្ទះខ្លួន។ ដល់វេលាម៉ោង ១០និង០០នាទីថ្ងៃដដែលជនរងគ្រោះ និងប្តីបានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែបាត់អាំភ្លីរបស់ខ្លួនចំនួន ៣គ្រឿង ដោយមានការសង្ស័យចំពោះជនសង្ស័យខាងលើ ជនរងគ្រោះបានឡើងទៅមើលលើផ្ទះជនសង្ស័យ ក៏ឃើញ ហើយមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម កម្លាំងប៉ុស្តិ៍ចុះទៅដកហូតយកអាំភ្លី នោះមករក្សាទុកឯជនសង្ស័យគេចខ្លួនបាត់។ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍កោះចូរ៉ាមស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់