ព័ត៌មានជាតិ

Real Madrid អបអរ​នឹង​ជ័យ​ជម្នៈ​បួនឆ្នាំចុង​ក្រោយ

ងាកមកទីក្រុង Madrid របស់​អេស្បាញ់​វិញ​នោះ កាលពីថ្ងៃទី​ ៣ ខែ មិថុនា ឆ្នាំ ២០០១២ ម្សិលមិញនេះ​​មានអ្នគាំទ្រ​រាប់ពាន់អ្នក​របស់ក្លិប​យក្ស​អេស្បាញ់​ដែលយក​ជ័យ​ជម្ន:​លើកទី ៣២ ពាន់រង្វាន់ Ligas ។​

ការ​ធ្វើ​សេចក្តី អប​អរ​នេះ ក្រុម​អ្នក​លេង​បាល់​ទាត់​​ប្រារព្ធ​ឡើង​ដោយ​ជិះ​នៅលើកំពូលនៃដំបូលរថយន្ត​ដើម្បីសម្តែង​នូវ​ទឹកចិត្ត​ និង​ភាព​សប្បាយ​រីករាយក្នុងការ​ទទួល​យក​នូវ​ជ័យជម្ន:ក្នុងរដូវកាលនេះ ។

គួរ​បញ្ជាក់ផងដែរ​ថា ការ​ប្រកួត​នេះ​នៅសល់ពីប្រកួត​ចុងក្រោយទៀត ស្របពេល Bacelona យក​ឈ្នះ Malaga ក្នុងលទ្ធផល ៤​ ទល់​នឹង ១ តែ​វា​គ្មាន​ប្រយោជន៍ទេ​ព្រោះអី Real Madrid មាន​ពិន្ទុ​លើ​រហូត​ទៅដល់ ៨ ពិន្ទុ​ឯណោះ ។​រដូវកាលនេះ Real Madrid ដែលជាក្រុមខ្លាំង​បរាជ័យតែពីដងគត់ក្នុងនោះ​គឺ​ចាញ់ Levente ១ ទល់នឹង ០ ហើយ Bacelona 3 ទល់​នឹង ១ ហើយ​មានពិន្ទុ​រហូតដល់ទៅ ១១៥ គ្រាប់​ ។​សូមបញ្ជាក់ម្តង​ទៀត​ថា នេះ គឺ​ជា​ពាន់រង្វាន់ ទី ៣២ របស់ Real Madrid ហើយក៏​ជាពាន់រង្វាន់ដំបូង​ក្នុងរយ:​ពេល ៤ ឆ្នាំ ចុងក្រោយ​នេះ​ដែរ ៕

ប្រែសម្រួលដោយ៖ បុរស​ដំណឹង​

មតិយោបល់