ព័ត៌មានជាតិ

គួររន្ធត់! បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយបើកម៉ូតូរ៉ឺម៉កមិនប្រយ័ត្ន នៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: មុននេះបន្តិច មានសេចក្តីរាយការណ៍គួររន្ធត់មួយ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានតូរីស និងម៉ូតូសន្តោងរ៉ឺម៉ក បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ក្នុងថ្លុកឈាម នៅផ្លូវលេខ5 ស្រុករលៀរប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់អាយុប្រហែល៣០ឆ្នាំជាង រាងធាត់ ពាក់អាវពណ៌ស ខោជើងវែងពណ៌គគីរ បើកម៉ូតូសន្តោងរ៉ឺម៉កមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់គ្នា ជាមួយឡានតូរីស ពណ៌ស្លែរមួយគ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង2A-0171 មកដល់ចំណុចកើតហេតុ ក៏បុកគ្នាបណ្តាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់បែកឈាមពេញមុខ មួយសន្ទុះក្រោយក៏ស្លាប់ក្នុងថ្លុកឈាម៕

មតិយោបល់