ព័ត៌មានជាតិ

មន្ត្រី​ទី​ព្រឹក្សា​រាជរដ្ឋាភិបាល​ម្នាក់​រង​ការចោទប្រកាន់​ពី​សំណាក់ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ពាក់​ពន្ធ័​ការឈុសឆាយដី​ប៉ះពាល់​ផ្លូវ​សាធារណៈ​

​ខេត្ត​ព្រះសីហនុ​៖​លោក អ៊ូ ប៊ុនឡុង មាន​ឋាន​ជាទី​ព្រឹក្សា​រាជរដ្ឋាភិបាល​កំពង់​ត្រូវបាន​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ធ្វើការ​ចោទប្រកាន់​ថា​បាន​យក​គ្រឿងចក្រ​ធ្វើការ​ឈុសឆាយវា​ទីយក​ផ្លូវ​សាធារណៈ​ក្នុង​គោលដៅយ​ក​ដី​ចំណុច​នោះ​ពុះ​អង្កន់​ជា​ឡូៗ​សំរាប់​លក់​។​ហេតុ​ការ​នេះ​បាន​កើតឡើង​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​ប៉ុន្តែរ​គេ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​អជ្ញាធ​រក៍​ដូច​ជា​មន្ត្រី​មន្ទីរ​អង្គភាព​ពាក់​ពន្ធ័​ណា​ម្នាក់​ចុះ​ទៅ​ពិនិត្យ​ធ្វើការ​សូរ​នាំ​អ្វី​នៅ​ឡើយ​ទេ​។​
​ ​.​លោក អ៊ុំ សុខ ជា​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​បាន​និយាយ​រៀបរាប់​ថា​ទីតាំង​ដី​ដែល​លោក អ៊ូ ប៊ុនឡុង កំពង់ធ្វើការ​ឈុសឆាយ​ខាងលើ​នោះ​មួយ​ផ្នែក​ជា​ដី​ចំណី​ផ្លូវ​សាធរ​ណៈ​ត្រូវបាន​លោក អ៊ូ ប៊ុន​ឡូង ធ្វើការ​ឈុស​ឆាយ​រំលោភ​បំពាន​យក​ក្នុង​គោលបំណង់​យក​ដី​ទាំងនោះ​ធ្វើ​ការលក់ដូរ​។​លោក​អ៊ុំ សុខ ជា​បាន​បន្តទៀតថា​ទង្វើ​បែប​បំពាន​ច្បាប់​របស់​លោក អ៊ូ ប៊ុនឡុង ខាងលើ​នេះ​វា​មិន​គួរ​កើត​មាន​នោះ​ទេ​ពី​ព្រោះ​នេះ​គឺជា​គំរូ​អាក្រក់​មួយ​សំរាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មិន​មាន​ការយល់ដឹង​ពី​រ​ច្បាប់​ដូចនេះ​ដើម្បី​ជាសវាង​មាន​ការរិះគន់​សូម​ឲ្យ​មន្ត្រី​អជ្ញាធរ​មូលដ្ឋាន​ក៍​ដូច​ជា​មន្ត្រី​អង្គភាព​ពាក់​ពន្ធ័​គួរ​ចុះទៅពិនិត្យ​មើល​ជាក់ស្តែ​ង​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​ម្តង​ហើយ​។​
​ ​.​លោក អ៊ូ ប៊ុន​ឡូង ដែល​អះអាង​ថា​រូបគាត់​ជា​មន្ត្រី​ទី​ព្រឹក្សារ​រាជរដ្ឋាភិបាល​ដែល​កំពង់រ​ង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ខាងលើ​នៅ​រសៀល​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៤​នេះ​លោក​បាន​មានប្រសាសន៍​ធ្វើការ​បំភ្លឺ​ថា​ទីតាំង​ដី​ដែល​គាត់​ធ្វើការ​ឈុសឆាយ​ខាងលើនេះ​គឺជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​របស់​គាត់​ត្រឹមត្រូវ​។​ចំពោះ​ការ​ឈុសឆាយ​គឺគាត់​ធ្វើ​ឡើង​តែ​នៅលើ​ដី​ក្នុង​ប្លង់​កម្មសិទ្ធិ​របស់​គាត់​តែប៉ុណ្ណុះ​មិនមាន​ការប៉ះពាល់​លើ​ដី​ផ្លូវឬ​ដី​ដំណី​ផ្លូវ​សាធារណៈអ្វី​នោះឡើយ​ពោល​គឺ​សូម្បី​តែ​មួយ​តឹក​ក៍​គ្មាន​ដែរ​។​ដូចនេះ​រាល់​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​វា​មិន​ត្រឹមត្រូវ​នោះ​ទេ​ពីព្រោះ​កិច្ចការ​នេះ​មុន​និង​ធ្វើការ​ឈុសឆាយ​សុទ្ធសឹង​តែមា​ន​ការកំណត់ព្រំ​អាក់​ផ្លូវ​និង​ព្រំ​ដី​របស់​គាត់​ពីរ​មន្ត្រី​ជំនាញ​ច្បាស់លាស់​រូ​ចរាល់​អស់ហើយ​។​
​ ​.​លោក មិន ម៉ម ប្រធាន​ភូមិ​ក្រុងព្រះសីហនុ​បាន​ធ្វើ​ការបញ្ជាក់​ផងដែរ​ថា​ទីតាំង​ដី​ខាងលើនេះ​ដី​ចំណុច​ណា​ក៍មាន​ប្លង់​កម្មសិទ្ធិ​អស់ហើយ​មិន​មាន​ដី​កន្លែង​ណា​មិនទាន់​មាន​ប្លង់​នោះទេ​ហើយ​សំរាប់​ផ្លូវ​សាធារណៈ​ក៍​ដូចគ្នា​ដែរ​សុទ្ធសឹងតែ​មាន​ការកំណត់​ទំហំ​ផ្លូវ​ច្បាស់លាស់​មិន​អាច​បុគ្គល​ណា​ម្នាក់​ធ្វើកា​ឈុស​ឆាយ​រំលោភ​យក​បាន​នោះឡើយ​។​លោក មិន ម៉ម បាន​បន្ត​ទៀត​ថា​ជា​ធម្មតា​បើ​និយាយ​ពីរ​ផ្លូវច្បាប់​ម្ចាស់​ដី​ណា​មួយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដូចជា​ធ្វើការ​ឈុសឆាយជា​ដើម​នៅ​លើទី​តាំងដី​របស់​ខ្លូន​ម្ចាស់​ដី​នោះ​ត្រូវតែ​សុំច្បាប់​អនុញាត្តិ​ពីរ​មន្ត្រី​ជំនាញ​ជា​មុន​សិន​ដើម្បី​ជា​សវា​មាន​ការប៉ះពាល់​ដី​កម្មសិទ្ធិ​អ្នកជិតខាង​ក៍​ដូច​ជា​ដី​ផ្លូវ​សាធារណៈ​ប៉ុន្តែរ​បើសិនជា​ម្ចាស់​ដី​នោះ​ធ្វើការ​ឈុសឆាយដោយ​មិនការ​សុំ​ច្បាប់​អនុញាត្តិ​ហើយ​ចេះតែធ្វើ​ង្ករ​ផលប៉ះពាល់​ដី​កម្មសិទ្ធិ​ស្រប់ច្បាប់​របស់​អ្នកដ៍ទៃ​ក៍​ដូច​ជា​ដី​ផ្លូវ​សាធារណៈ​បុគ្គល់​នោះ​ត្រូវតែ​ប្រឈរមុខ​និង​ផ្លូវច្បាប់​គេ​មិន​រូច​នោះ​ទេ​៕​
2014-10-22_084404

មតិយោបល់