សៀមរាបៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មនុស្សចង.កសម្លាប់ខ្លួន២ករណី។
ករណីទី១៖ ស្រ្តីជនរងគ្រោះឈ្មោះ ហឿន សាវន អាយុ ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងសេះ ឃុំនគរធំ ក្រុងសៀមរាប តែបច្ចុប្បន្នរស់នៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ជាកន្លែងកើតហេតុបានយកអាវពណ៌ខ្មៅទៅចងនឹងប្រហោងឥដ្ឋក្នុងបន្ទប់ទឹក មានកម្ពស់ប្រហែល ១.៣០ម៉ែត្រ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះធ្វើការត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចង.កសម្លាប់ខ្លួនប្រាកដមែន ពុំមានពាក់ព័ន្ធករណីឃាតកម្មអ្វីឡើយ។
ករណីទី២៖ បុរសរងគ្រោះឈ្មោះ កាយ គឿយ អាយុ ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរកម្មករសំណង់ បានចង.កសម្លាប់ខ្លួននឹងពិដានកាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ក្រោយពីកើតហេតុកម្លាំងជំនាញធ្វើការត្រួតពិនិត្យឃើញត្រង់កមានស្លាកស្នាមរឹតប្រហែល ២៥សង់ទីម៉ែត្រ ក្រៅពីនោះពុំស្លាកស្នាមអ្វីគួរគត់សម្គាល់ឡើយ។
សូមបញ្ជាក់៖ យោងតាមប្រភពព័ត៌មានពីប្រពន្ធរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះអាចមានជំងឺប្រសៃប្រសាទ ដើរផឹកតែស្រា ហើយរយៈពេលកន្លងមកធ្លាប់ប៉ុងប៉ងសម្លាប់ខ្លួនតែមិនបានសម្រេច។
ផ្អែកតាមការត្រួតពិនិត្យសមត្ថកិច្ច និងគ្រូពេទ្យជំនាញសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារចង.កប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យរៀងៗខ្លួន៕
មតិយោបល់