ព័ត៌មានជាតិ

ក្រុមហ៊ុនដានដាន ក្រុមហ៊ុនគីមហូរ ក្រុមហ៊ុនទ្បុងភឿង ក្រុមហ៊ុនសំណាងវីតា ក្រុមហ៊ុន១៥SH អាជ្ញាធរលែងឲ្យចតរថយន្ត និងដាក់អ្នកដំណើរមុខស្នាក់ការទៀតហើយ…

ភ្នំពេញៈ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកអនុសេនីយ៍ឯក ង៉ែត សារុន នាយរងផ្នែកសណ្តាប់ធ្នាប់ខណ្ឌ៧មករា និងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារ បានចុះចែកសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុនទេសចរណ៍ ពីរាជធានីភ្នំពេញទៅប្រទេសវៀតណាមចំនួន ៥កន្លែងគឺ៖
១. ក្រុមហ៊ុនដានដាន
២. ក្រុមហ៊ុនគីមហូរ
៣. ក្រុមហ៊ុនទ្បុងភឿង
៤. ក្រុមហ៊ុនសំណាងវីតា
៥. ក្រុមហ៊ុន ១៥SH

បញ្ឈប់សកម្មភាពចតរថយន្តនឹងដាក់អ្នកដំណើរមុខស្នាក់ការក្រុមហ៊ុន៕

មតិយោបល់