កំពតៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ៤ព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ចូលលួចទ្រព្យសម្បត្តិក្នុងមន្ទីរពេទ្យខេត្ត ស្ថិតភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ជនរងគ្រោះឈ្មោះ រៀម ភ័ក្រ អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរនេសាទ។
ជនសង្ស័យឈ្មោះ ឈឹម ផល្លា អាយុ ៤៨ ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
សម្ភារៈបាត់បង់៖
ខ្សែកមាស ទម្ងន់២តម្លឹង ៦ជី ម៉ូដច្រវ៉ាក់ឆាប បន្តោងយុថ្កា
ប្រាក់រៀលចំនួន៤,០០០,០០០(បួនលាន)រៀល
កាបូបស្ពាយចំហៀង១ ពណ៌ខៀវទឹកប៊ិច។
វត្ថុតាងដកហូតបាន៖
-ប្រាក់ចំនួន ៦១០ដុល្លារ
-ប្រាក់រៀលចំនួន ៥៥០,០០០រៀល
-កាបូបពណ៌ខៀង
-ខ្សែដៃលោហៈធាតុ ពណឥទឹកមានស១ខ្សែ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះទៅមើលថែប្រពន្ធសម្រាលកូននៅអគារសម្ភពមន្ទីរពេទ្យខេត្តកំពត ហើយបានដេកលក់ខណៈភ្ញាក់ឡើងស្រាប់តែបាត់ទ្រព្យសម្បតិ្តដូចខាងលើ ក៏រាយការទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបានព័ត៌មាន និងធ្វើការសួរនាំសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ នៅភូមិធាយ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស រួមទាំងវត្ថុតាង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនពិតជាលួចរបស់ជនរងគ្រោះប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់