ព័ត៌មានជាតិ

ភេសជ្ជៈចម្រុះហួសកាលបរិច្ឆទប្រើប្រាស់ជាច្រើនត្រូវ ធ្វើការដកហូតនៅក្នុងផ្សាររមាស និងតូបលក់ដូរនៅជុំវិញផ្សារ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដោយបានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យម្ហូបអាហារ និងទំនិញ ដែលមានដាក់តាំងលក់នៅក្នុងផ្សាររមាស និងតូបលក់ដូរនៅជុំវិញផ្សារ ខេត្តកំពង់ឆ្នាំង។

មន្ត្រីជំនាញបានត្រួតពិនិត្យអំពីស្លាកសញ្ញា និងសុពលភាពនៃការប្រើប្រាស់ និងបានធ្វើការវិភាគបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ លើបន្លែមួយចំនួនមានដួចជា៖ ត្រីងៀត ត្រីឆ្អើរ បន្លែស្ពៃខៀវ ផ្ទីដូង និងសណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញភេសជ្ជ:ចម្រុះហួសកាលបរិច្ឆទប្រើប្រាស់ សរុបចំនួន ១៦ ដប ស្មើនឹង ៦,៧ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ភេសជ្ជ:ទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់