ព័ត៌មានជាតិ

Update៖ មិនដឹងថាសុខភាពអ្នកប្រើប្រាស់ទៅជាយ៉ាងណាទេ បើលែងសុទតែបង្ហូរដាក់ធុងចឹង ផលិតផលក្លែងក្លាយជាច្រើនត្រូវដកហូត និងបិទទីតាំង ដែលសហគ្រាសចែកចាយនិងស្តុកទុកនូវផលិតផលទឹកបរិសុទ្ធ ទឹកក្រូចក្លែងក្លាយនិងគ្មានគុណភាព យីហោ លឹម ភ័ណ្ឌ

កំពង់ធំ: នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រតិបត្តិការ នៃលេខាធិការដ្ឋាន នៃ គណ:កម្មាធិការ ប្រយុទ្ធប្រឆាំង ផលិត ផល ក្លែងក្លាយ ដឹក នាំដោយ លោក ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អនុប្រធាន លេខាធិការដ្ឋាន ( គ.ប.ផ.ក ) សហការជាមួយ កម្លាំង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងមានការចូលពីអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងឆែកឆេរ សហគ្រាស ផលិតទឹកបរិសុទ្ធនិងទឹកក្រូច យីហោ លឹម ភ័ណ្ឌ មានទីតាំង ស្ថិតនៅ សង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោយពីការត្រួតពិនិត្យរបស់ សមត្ថកិច្ចចម្រុះ រួច មក បានរកឃើញមាន ផលិតផល ទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មាន គុណភាព ជាច្រើនមុខ ការផលិតខុសបច្ចេកទេស និងគ្មានអនាម័យ ហើយ ផលិត ផល ទាំង នោះមានសារធាតុគីមីជាច្រើនមុខសម្រាប់លាយផ្សំក្នុង ទឹកបរិសុទ្ធ ទឹកក្រូច និងរកឃើញចំនុចមិនប្រក្រតីចំនួន៦មុខ ៖
១, មិនបានសុំច្បាប់ចុះបញ្ជីផលិតផល(ចបផ)
២, នៅលើសំបកវេចខ្ចប់ដាក់ អាស័យដ្ឋាន មិនពិតប្រាកដ
៣, មិនមានវិញ្ញាបនប័ត្របញ្ជាក់គុណភាព
៤, ប្រើប្រាស់សារធាតុគីមី លើសកម្រឹតសម្រាប់ផលិតទឹកក្រូច
៥, ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់
៦, រក្សាទុកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ
៧, នៅលើសំបកវេចខ្ជប់ទឹកសុទ្ធមិនមានចុះបញ្ជី(CS)
ដែល ផលិតទាំងនេះបានលក់ចែកចាយទូទាំងប្រទេស អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ។

បន្ទាប់ពីបានពិនិត្យផលិតផលក្លែងក្លាយ គ្មានគុណភាព និងខុសច្បាប់ទាំងនេះ រួចមក លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្រេច ឲ្យ សមត្ថកិច្ចចម្រុះ ដកហូតវត្ថុតាង មួយចំនួន យកមកពិសោធន៍ បន្ថែម ហើយ និងសម្រេច ឲ្យ បិទទីតាំងនេះជាបណ្តោះអាសន្ន ផ្អាកការចែកចាយ ព្រមទាំង ចេញដីការតាមចាប់ខ្លួនម្ជាស់សហគ្រាសដែលរត់គេច ដេីម្បី បញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា សកម្មភាព ផលិតទឹកបរិសុទ្ធ ទឹកក្រូច ក្លែងក្លាយ គ្មាន គុណភាព និងខុសច្បាប់ របស់សហគ្រាសខាងលើ គឺគ្រប់ដបនីមួយៗ មានដាក់មេ និងពណ៌ លើស តម្រឹត ដោយបង្ហូរចេញពីធុងស៊ីទែន ហើយបញ្ជូលទៅក្នុងដបក្រោយមកយកដប ដដែល ៗមកដាក់មេទឹកក្រូចចូល ហើយក្នុងនោះក៏រកឃើញសារធាតុគីមី និងម្សៅសម្រាប់លាយទឹកកក្រូច និងម៉ាកអេវីយ៉ង់( Evian) ជាច្រើនមុខទៀត ៕

 

មតិយោបល់