កំពង់ចាមៈ អគ្គិសនីកំពង់ចាម បានជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់ភ្លើងរយៈពេល២ថ្ងៃជាប់ៗគ្នា ដើម្បីឲ្យក្រុមហ៊ុនសាងសង់ខ្សែបណ្ដាញបញ្ជូនរង២២គីឡូវ៉ុល និងសាងសង់ខ្សែបណ្ដាញមួយជាន់ទៀតពីក្រោមគន្លងខ្សែបណ្ដាញដែលមានស្រាប់ ពីចំណុចមុខវត្តទួលវិហារ រហូតទៅដល់ផ្លូវបំបែកប្រធាតុ ខេត្តត្បូងឃ្មុំ។
អគ្គិសនីកំពង់ចាម សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
-នៅថ្ងៃសៅរ៍-អាទិត្យ ទី១៦-១៧ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖០០នាទីល្ងាច ។
បញ្ជាក់ អគ្គិសនីកំពង់ចាម នឹងភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់ឡើងវិញទៅតាមស្ថានការណ៍ជាក់ស្ដែង នៅពេលការងារបញ្ចប់៕
មតិយោបល់