ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតៃវ៉ាន់ ធ្វើដំណើរទៅអាមេរិក បន្ទាប់ពីចិន ព្រមានការពារការគំរាមពីកងទ័ពបរទេស

តៃវ៉ាន់: ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងដំណើរទស្សនកិច្ចមួយ ដែលបានធ្វើឲ្យក្រុងប៉េកាំងខឹងសម្បារ ដោយព្រមានថា រដ្ឋាភិបាលត្រូវតែការពារ ខណ:កោះមួយនេះ នឹងប្រឈមការគំរាមកំហែងពីកងកម្លាំងបរទេស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ប្រទេសចិន អះអាងថា រដ្ឋអធិបតេយ្យភាពតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ខណ:ដែលវា កំពុងមានភាពច្របូកច្របល់ ហើយបានអំពាវនាវដល់អាមេរិក កុំឲ្យលោកស្រី Tsai ធ្វើដំណើរឆ្លងកាត់ទីនោះ នៅក្រៅប្រទេស។

ដោយទ្បែកលោកស្រី Tsai នឹងត្រូវចំណាយពេល ៤ យប់នៅសហរដ្ឋអាមេរិក សរុបគឺ២ថ្ងៃ សម្រាប់ការធ្វើដំណើរទៅ និងពីរថ្ងៃទៀត ធ្វើដំណើរត្រឡប់មកវិញ ពីដំណើរទស្សនកិច្ច ទៅកាន់សម្ព័ន្ធមិត្តចំនួន ៤ នៅក្នុងតំបន់ Caribbean។

យ៉ាងណាមិញក្រសួងការបរទេសអាមេរិក បាននិយាយថា មិនមានការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយចិនតែមួយ ក្រោមរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រាប់ទទួលស្គាល់ជាផ្លូវការពីក្រុងប៉េកាំង ឬក្រុងតៃប៉ិទេ អំទ្បុងពេលការជួយដល់កោះតៃវ៉ាន់នោះ៕

មតិយោបល់