ភ្នំពេញៈ ជនសង្ស័យប្រុសស្រីជាមុខសញ្ញាជួញដូរគ្រឿងជើងចាស់ ទើបចេញពីពន្ធនាគារ មិនរាងចាល មកវិញបន្តលក់គ្រឿងញៀនដដែល ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ លោក ម៉ន វុធី អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោយពីស្រាវជ្រាវ ឈានដល់បើកប្រតិបត្តិការ បង្ក្រាបចាប់ជនសង្ស័យ ២នាក់ ដកហូតបានថ្នាំញៀន៥កញ្ចប់ធំ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យ ទី១ ឈ្មោះ ពេជ្រ ប៊ុនសេង ហៅម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់គ្រឿងញៀន មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ ដែលទើបចេញពីគុកនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ បទលក់ថ្នាំញៀន ។ ទី២ ឈ្មោះ សុខ ធាវី ភេទស្រី អាយុ៥០ឆ្នាំ នៅផ្ទះមើលកូនតូច ត្រូវជាប្រពន្ធ។ ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ធំ។
ក្រោយពីចាប់ខ្លួន ជនសង្ស័យ សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់