ព័ត៌មានជាតិ

កម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ខេមបូយូនីសូល អិលធីឌី ដួលសន្លប់ជាច្រើននាក់

កណ្តាល: នៅវេលាម៉ោង ០៨ និង០៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចរោងចក្រកាត់ដេរសម្លៀកបំពាក់ ខេមបូយូនីសូល អិលធីឌី (ហៅកាត់ដំបូលសរទី១៦) ស្ថិតនៅក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល មានករណីកម្មការនីដួលសន្លប់ក្នុងរោងចក្រ។

តាមការរាយការណ៍ បានឲ្យដឹងថា ដោយសារធំក្លិនហ្គាសម៉ាស៊ីនត្រជាក់ បណ្តាលឲ្យម្មការនីចំនួន២០នាក់ ដួលសន្លប់ ក្នុងនោះស្ត្រីមានផ្ទៃពោះចំនួន០២នាក់។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្រុកខ្សាច់កណ្តាល ដើម្បីធ្វើការជួយ សង្គ្រោះ៕

មតិយោបល់