កណ្តាលៈ យោងតាមផេក អគ្គានាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៧ ទីតាំង នៅស្រុកមុខកំពូល ខេត្តកណ្តាល ។
ជាលទ្ធផលរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ៖
– ស្ថានីយ/ដេប៉ូចំនួន ០៤ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។
– ស្ថានីយ/ដេប៉ូចំនួន ០១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និងគុណភាព។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឲ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី២ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕




មតិយោបល់