កំពង់ស្ពឺៈ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ រថយន្តប្រភេទដឹកទំនិញផ្ទាល់ខ្លួនកែច្នៃ ខុសលក្ខណៈបច្ចេកទេស ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ឃាត់រួចបញ្ជូនមកការិយាល័យចរាចរណ៍ខេត្ដ នៅចំណុចភ្លើងស្តុប (មុខមន្ទីរសារធារណៈការខេត្ត) លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត៤៦-៤៧ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រថយន្តខាងលើ ដឹកធ្យូង ម៉ាកASIATOPIC ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2H5405 បើកបរដោយឈ្មោះ ស៊ែត ប៉ីន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសបង់ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការពិនិត្យជាក់ស្ដែង គឺមានកំហុស
-អ្នកបើកបរគ្មានប័ណ្ណបើកបរ
-ផ្ទុកទំនិញខុសលក្ខណៈបច្ចេកទេស (លើសទម្ងន់ផ្ទុក៩៤បាវទំងន់៤២០០Kg) អាចបង្កគ្រោះថ្នាក់។
-សុវត្ថិភាពយានហួសសុពលភាព
-រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសច្បាប់កំណត់
បច្ចុប្បន្នរថយន្ត ត្រូវបានកម្លាំងនគរបាលនាំ យកមករក្សាទុកបណ្ដោះអាសន្ន ដើម្បីអនុវត្តន៍ច្បាប់ នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ មុនអនុញ្ញាតិត្រឡប់ទៅវិញ៕
មតិយោបល់