ព័ត៌មានជាតិ

ខ្លាំងមែន! បុរសម្នាក់ ឡើងទៅចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំដល់លើផ្ទះ ចុងក្រោយជាប់ខ្នោះ!

រតនគិរី: លោកអធិការរងក្រុងបានលុង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង៤ និង២៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មានករណីរំលោភក្មេងស្រីនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ អ.ស.ស.ដ ភេទស្រី អាយុ៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ម៉ក់ កុម្ភ:រតន: ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៦៦សេ ផ្លូវព្រះមុន្នីវង្ស ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីស៊ើបសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់