ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! រកឃើញទីតាំងកែច្នៃសំណល់ប្រេងឆាពុំមានច្បាប់ និងខូចគុណភាព នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុង បានចូលរួមជាមួយ គណ:កម្មាធិការ (គ ប ផ ក) ចុះត្រួតពិនិត្យ ទីតាំងកែច្នៃសំណល់ប្រេងឆាពុំមានច្បាប់ ស្ថិតនៅទីតាំង ផ្លូវ៦៩ សង្កាត់ផ្សារចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញុំ។

ជាលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង បានរកឃើញសំណល់ប្រេងឆា ធ្វើការកែច្នៃសម្រាប់នាំចេញ ពុំមានច្បាប់អាជីវកម្ម និងទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនមាន៖

-ដំណាប់ផ្លែឈើចម្រុះ ១៥ កេស
-ប្រេងឆាម៉ាក់ Neptune 20 កេស។

ក្រោយប្រតិបត្តិការ ព្រះរាជអាជ្ញារង សម្រេចឲ្យផ្អាកទីតាំងខាងលើជាបណ្តោះអាសន្ន និងដកហូតទំនិញខូចគុណភាពទាំងអស់នេះ រក្សាទុក ដើម្បីធ្វើការបំផ្លាញចោល ទៅតាមនិតិធី៕

មតិយោបល់