ព័ត៌មានជាតិ

គេចទៅណារួច! ចោរអស់លក្ខណ៍ ធ្វើសកម្មភាពគាស់ទ្វារបន្ទប់ លួចម៉ូតូម៉ាក ZOOMER ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: នៅវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធនឹងករណីលួចមានស្ថានទំងន់ទោស (គាស់ទ្វារបន្ទប់ យកម៉ូតូម៉ាក ZOOMER)។

ប្រព្រឹត្តកាលពីទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២ និង០០នាទីយប់ នៅចំណុចផ្ទះលេខ២៩៥ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ៣ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ម៉ូតូដែលបាត់ ម៉ាក ZOOMER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-9448។

ជនសង្ស័យឈ្មោះ ហ៊ីម រ៉សេត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

ដំណើររឿងហេតុ៖ នៅថ្ងៃខៃឆ្នាំខាងលើ ជនរងគ្រោះ បានទុកម៉តូ នៅក្នុងបន្ទប់ក្រោមផ្ទះ រួចចូលដេក បន្ទាប់មកជនសង្ស័យ បានគាស់ទ្វារបន្ទប់លួចយកម៉ូតូចេញបាត់ទៅ។ លុះដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទី ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័បានម្នាក់ នៅចំណុចមាត់ទន្លេផ្លូវជាតិលេខ៦ ក្រុម៦ ភូមិ២ សង្កាត់ច្រាំចំរេះទី១។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍ និងជំនាញអធិការដ្ឋាន កំពុងស្រាវជ្រាវរកបក្ខពួកបន្ថែម និងរកម៉ូតូជនរងគ្រោះ រួមទាំងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់