ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

ភ្នំពេញ: នៅវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចអ៊ិនធឺណេត ផ្ទះលេខ៥១Eoផ្លូវ១៣៤ ភូមិ៤ ក្រុម៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា សមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ ករណីចាត់ចែង និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់

ជនសង្ស័យទី១.ឈ្មោះ ចាន់ មេសា ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលខ៣៨E5ផ្លូវ១០៩ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា ទី២.ឈ្មោះ ហែន ឌីម៉ង់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មសំណង ទីលំនៅផ្ទះលខ៥៤E3ផ្លូវ១០៩ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា
ទី៣.ឈ្មោះ វ៉ា សុបពា្ញ ភេទប្រុស ជនជាតិខ្មែរ មុខរបររត់តុ ទីលំនៅផ្ទះលេខ១៥០E2ផ្លូវ១២៨ ក្រុម១ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា ៤.ឈ្មោះ ជីយ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះទីលំនៅ១១E០zផ្លូវ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា
ជនសង្ស័យទាំង០៤នាក់ ផ្នែកជំនាញបានធ្វើតេស្ត មានសារធាតុញៀនក្នុងទឹកនោម។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់