ព័ត៌មានជាតិ

រថយន្តដឹកថ្មក្រួសបើកឡើងស្ពានឥន្ធនូមិនរួច រអិលថយក្រោយមកប៉ះរថយន្ត៣គ្រឿង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ពីនាក់ប្តីប្រពន្ធ បានបើករថយន្តដឹកថ្ម ក្រួសពេញឡានឡើងលើស្ពានឥន្ធនូកោះពេជ្រ បានពាក់កណ្តាលស្ពាន ទៅមុខមិនរួច ក៏ថយក្រោយមកវិញទៅប៉ះរថយន្តលុចស៊ីស ដែលចតចោលពេញទំហឹង បណ្តាលឲ្យរថយន្តលុចស៊ីស បោលទៅបុករថយន្តព្រួសកៀបបជាប់ ។ ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿនបានថយទៅប៉ះរថយន្តដឹក
ថ្មក្រួសមួយគ្រឿងទៀតកៀបជាប់ ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជិតស្ពានឥន្ធនូកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្តីសន្តិសុខម្នាក់ បានប្រាប់ឲ្យដឹងថា មុនដំបូងគាត់ឃើញរថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ដឹកក្រួសពេញឡាន ពាក់ស្លាកលេខព្រះសីហនុ3A.3493 បើកដោយបុរសម្នាក់ និងរួមដំណើរស្ត្រីម្នាក់ទៀត បានបើករថយន្តយ៉ាងលឿន តាមបណ្តោយផ្លូវបាសាក់ទិសដៅពីលិចទៅកើត ឡើងលើស្ពានឥន្ធនូ។ ខណៈមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែទៅមុខលែងរួច ជាន់ហ្វាំងមិនជាប់ ក៏ឲ្យប្រពន្ធចុះយកកំណល់មកកល់ តែកល់មិនជាប់រថយន្តក៏ថយមកក្រោយយ៉ាងលឿន រេទៅខាងឆ្វេងទៅបុករថយន្ត លុចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2S.1981 ដែលចតចោលនៅមុខភោជនីយដ្ឋាន សេវិនស៊ី បែរមុខទៅទិសខាងលិច បណ្តាលឲ្យក្រពឹតខាងក្រោយយ៉ាងដំណំ។ ហើយរថយន្តលុចស៊ីស ក៏វិលកង់ទៅមុខបុករថយន្តព្រួស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BA.1829 បើកដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀត មានទិសដៅពីលិចទៅកើតចំពីចំហៀងខាងឆ្វេង ខូចខាតបន្តិចបន្ទួច។

ដោយទ្បែករថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 01 3.8650 បើកដោយបុរសម្នាក់ និងព្រូម្នាក់ទិសដៅពីលិចទៅកើត បានកៀររថយន្ត បង្ក ដឹកថ្មក្រួសជាប់ទៅមុខលែង រួចរងការខូចខាតបន្តិចបន្ទួច តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ហើយក៏ ចាប់អ្នកបើករថយន្តបង្ក យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង។ ប៉ុន្តែដោយមិនចង់មានរឿងវែងឆ្ងាយ ខាងរថយន្តព្រូស និងរថយន្តបែនដឹកថ្មក្រួស សុំយករថយន្តទៅជួសជុលដោយខ្លួនឯង សមត្ថកិច្ចក៏យល់ព្រម នៅសល់តែរថយន្តលុចស៊ីស និងរថយន្តបង្ក២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការ
នគរបាលចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់