ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀន១៨កញ្ចប់

ភ្នំពេញ: នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន១៨កញ្ចប់ ។

ករណីនេះ កម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់