ព័ត៌មានជាតិ

ជនបរទេសម្នាក់ស្លាប់ដោយសារប្រើសារធាតុញៀនលើសកម្រិត

ព្រះសីហនុ: នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទី មានករណីជនបរទេសម្នាក់បានស្លាប់ត្រង់ចំណុចមន្ទីរពេទ្យចម្ការចេក ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះមានអាយុប្រហែល ២០-២៥ឆ្នាំ ភេទស្រី បានចូលមកមន្ទីរពេទ្យព្យាបាលជំងឺ កាលពីវេលាម៉ោងប្រហែល ៣និង៣០នាទីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ហើយបានដាច់ខ្យល់ស្លាប់នៅម៉ោង ៣និង៣០នាទី។
តាមការពិនិត្យកោសល្យវិច័យ ពីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង (ប្រើសារធាតុញៀនលើសកម្រិត)

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានរក្សាទុកនៅក្នុងសាលរក្សាសាកសព របស់មន្ទីរពេទ្យ ស្វែងរកអត្តសញ្ញាណ រង់ចាំការសម្រេចពីស្ថានទូត និងគ្រួសារសាម៉ី៕

មតិយោបល់