ព័ត៌មានជាតិ

ម៉ូតូ ៣គ្រឿងត្រូវរថយន្តស្ទូចបុករះ បណ្ដាលឲ្យមនុស្សរងរបួស នៅខេត្តស្វាយរៀង

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបើកបុករះម៉ូតូ ៣គ្រឿង ស្ថិតលើស្ពានទន្លៀង ភូមិទន្លៀង ឃុំរមាងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីម៉ោង ៤និង៥០នាទីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ដំណើររឿង៖ យោងតាមប្រភពព័ត៌ពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មានជាច្រើនកំពុងតែធ្វើដំណើរតាមដងផ្លូវ ខណ:នោះស្រាប់តែមានរថយន្តស្ទូច ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-4185 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មកបុករះម៉ូតូ ៣គ្រឿងគឺ៖ ១-ម៉ូតូម៉ាក CLick ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1U-3162 ដែលកំពុងវ៉ាម៉ូតូ ១គ្រឿងទៀតជាម៉ូតូទី២ម៉ាក Nex ពណ៌ ទឹកមាស ពាក់ស្លាកលេខ ស្វាយរៀង1M-8467 ធ្វើដំណើរពីកើតទៅលិច ក្នុងហេតុការណ៍នោះរថយន្តមិនទាន់អស់ល្បឿនបន្តបុកម៉ូតូទី៣ម៉ាក ហុងដាសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1L-7237 គៀបអូសចូលក្រោមរថយន្តតែសំណាងល្អ ម្ចាស់ម៉ូតូបានលោតចេញ គ្រាន់តែរងរបួសស្រាល។

សូមបញ្ជាក់៖ ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវជំនាញវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងស្វែងរកជនបង្កមកចូលខ្លួនដោះស្រាយតាមនីតិវិធី៕

មតិយោបល់