ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងការិយាល័យ បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសខាងលើ និងចាប់យកម៉ូតូជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន ០១ គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ ១HZ-២០៤២ បញ្ជូនមកការិយាល័យ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ។

១-ឈ្មោះ ឯក រក្សា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករកន្លែងបោះពុម្ព ស្នាក់នៅផ្ទះលេខ១៤០ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ២-ឈ្មោះ សេង សំហាន ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី៩ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ កំពុងឃុំខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *