ព័ត៌មានជាតិ

រថយន្តមួយក្រឡាប់ដោយខ្លូនឯងបណ្តាលឲ្យស្លាប់និងរបួសជាច្រើននាក់ នៅខេត្តសៀមរាប

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលក្រឡាប់ដោយខ្លូនឯងបណ្តាលឲ្យស្លាប់និងរបួសជាច្រើននាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុច(បែកក្អម)ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។

ហេតុខាងលើបង្កឲ្យមានគ្រោះថ្នាក់ស្លាប់និងរបួសធ្ងន់ចំនួន ៧ នាក់ទីមួយមានឈ្មោះ:
1.ឡុង ភា ភេទប្រុស អាយុ 31 ឆ្នាំ ជាអ្នកបើកបរ(ស្លាប់)។
2.ភាក់ (អត់ស្គាល់ត្រគោល) ភេទប្រុសអាយុ 19 ឆ្នាំជាអ្នករួមដំណើរ(ស្លាប់)។
3.ជា កុសល ភេទប្រុស អាយុ 11ឆ្នាំ របួសធ្ងន។
4.ជា បរមី ភេទប្រុស អាយុ 11 ឆ្នាំរបួសស្រាល.
5.ពា ចិត្រា ភេទប្រុស អាយុ 6 ឆ្នាំរបួសធ្ងន់។
6.ចាន់(អត់ស្គាល់ត្រគោល)ភេទប្រុសអាយុ 24 ឆ្នាំរបួសស្រាល។
7.ចាន់ វីឡាភេទប្រុសអាយុ 1 ឆ្នាំ
របួសស្រាល។
អ្នកស្លាប់និងរបួសរស់នៅភូមិឃុំកើតហេតុខាងលើ។
រថយន្តដែលក្រឡាប់ពាក់ស្លាកលេខ ភ្នំពេញ2S1917ពណ៌ទឹកប្រាក់។
បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងប៉ូលិសចរាចរណ៍ស្ទូចទៅរក្សាទុកនៅនឹងប៉ុស្តិ៍ឃុំស្រែណូយចំណែកអ្នកស្លាប់និងរបួសត្រូវបានបញ្ជូនមកមន្ទីរពេទ្យមណ្ឌលសុខភាពឃុំ៕

 

មតិយោបល់