ត្បូងឃ្មុំៈ កម្លាំងជំនាញផ្នែកនគរបាលកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានធ្វើការពិនិត្យសាកសព កុមារា កុមារី០២នាក់ដែលបានស្លាប់ដោយ សារពុលអាហារ កាលពីវេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅ ចំ ណុច ក្នុងបរិវេនវត្តអម្ពវ័នហៅវត្តក្ដុលកណ្ដាល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ។
ក្រោយពីយាយឈ្មោះយា ភាន អាយុ៦១ឆ្នាំលំនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាននាំចៅបង្កើត ប្រុសស្រីបានហូបបបរលាយជា មួយមីកញ្ចប់រូបខ្លាឃ្មុំ ប្រហិត ព្រម ទាំងតែគុជ។
នៅពេលអ្នកពីរនាក់បងប្អូនកំពង់លេងលើពោងស្រាប់តែឈ្មោះណាង.យូចាងមានអាការៈ ស្លេកស្លាំងខ្មៅបបូរមាត់ដេកលើពោង ហើយភ្លាមត្រូវបានជីតាបង្កើតយកទៅសង្គ្រោះនៅមន្ទីរពេទ្យតែត្រូវបានស្លាប់នៅតាមផ្លូវតាមការពិនិត្យ របស់អាជ្ញាធរសមត្ថកិច្ច និងគ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះអាចស្លាប់ដោយ មូលហេតុស្លាក់អាហារ ។
បច្ចុប្បន្នជនរងគ្រោះបានប្រគល់អោយឪពុកម្តាយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់