ព័ត៌មានជាតិ

រថយន្តដឹកថ្មបើកឡើងស្ពានបានពាក់កណ្ដាលទៅមុខលែងរអិលថយក្រោយ ប៉ះរថយន្ត ៣គ្រឿងរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជិតស្ពានឥន្ធនូកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ មានពីរនាក់ប្តីប្រពន្ធបានបើករថយន្តដឹកថ្ម ក្រួសពេញឡានឡើងលើស្ពានឥន្ធនូ កោះពេជ្រ បានពាក់កណ្តាលស្ពាន ទៅមុខមិនរួច ក៏ថយក្រោយមកវិញទៅប៉ះរថយន្តលុចស៊ីសដែលចតចោលពេញទំហឹង បណ្តាលឲ្យរថយន្តលុចស៊ីសទៅបុករថយន្តព្រូសគៀបជាប់។
រថយន្តបង្កមិនទាន់អស់ល្បឿន ថយទៅប៉ះរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀតគៀបជាប់ ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ
រថយន្តបង្ក ពាក់ស្លាកលេខ ព្រះសីហនុ 3A.3493 បើកដោយបុរសម្នាក់ និងរួមដំណើរស្ត្រីម្នាក់ទៀត បានបើករថយន្តយ៉ាងលឿនតាមបណ្តោយផ្លូវបាសាក់ពីលិចទៅកើត ឡើងលើស្ពានឥន្ធនូ ខណ:មកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែទៅមុខលែងរួច ជាន់ហ្រ្វាំងមិនជាប់ ឲ្យប្រពន្ធចុះយកកំណល់មកកល់ តែកល់មិនជាប់រថយន្តក៏ថយមកក្រោយយ៉ាងលឿន រេទៅខាងឆ្វេងទៅបុករថយន្ត ឡិចស៊ីស LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S.1981 ដែលចតចោលនៅមុខភោជនីយដ្ឋាន សេវិនស៊ី បែរមុខទៅទិសខាងលិច បណ្តាលឲ្យកំពឹតខាងក្រោយយ៉ាងដំណំ ហើយរថយន្តឡិចស៊ីសក៏វិលកង់ទៅមុខទៅបុករថយន្តព្រួស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BA.1829 បើកដោយបុរសម្នាក់ និងរួមដំណើរដោយបុរសទៀតទឹសដៅពីលិចទៅកើតចំពីចំហៀងខាងឆ្វេងខូចខាតបន្តិចបន្ទួច ។ ហើយក៏មានរថយន្តដឹកថ្មក្រួសមួយគ្រឿងទៀត ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 01 3.8650 បើកដោយបុរសម្នាក់ និងព្រូម្នាក់ទិសដៅពីលិចទៅកើតបានគៀរថយន្ត បង្កដឹកថ្មក្រួសជាប់ទៅមុខលែងរួចរងការខូចខាតបន្តិចបន្ទួច តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍ នេះមិនមានអ្នកណារងរបួសនោះទេ ។

សូមបញ្ជាក់៖ ករណីនេះ រថយន្តបែនដឹកថ្មគ្រួស និងរថយន្តព្រូសសុំយកទៅជួសជុលខ្លួនឯង ចំណែករថយន្តបង្ក២គ្រឿងទៀត និងរថយន្តលុខស៊ីសត្រូវសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់