ព័ត៌មានជាតិ

រថយន្តហាយលែនឌ័រសង្ស័យម្ចាស់ស្រវឹងស្រាបេីកបុកម៉ូតូរងរបួសស្រាលសង១០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបើកដោយបុរស់ម្នាក់ដែលអះអាងថាខ្លួនជាទាហានមួយរូបហើយដែលគេសង្ស័យថាស្រវឹងស្រាផងនោះបានបើករថយន្តឆ្លងស្ពានរេមកឆ្វេងដៃបុកម៉ូតូមួយគ្រឿងកំពុងបង្អង់ឈប់បណ្តាលឲ្យរងរបួសស្រាលរួចភាគីរថយន្តឲ្យភាគីខាងម៉ូតូសងការខូចខាតរថយន្តរបស់ខ្លួនចំនួន១០០០ដុល្លារដោយថារថយន្តគាត់ធ្លាក់កាងតែចុងក្រោយទំនងដឹងថាខ្លួនខុសក៏សង១០០ដុល្លារឲ្យភាគីរងគ្រោះបញ្ចប់រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ស្ថិតតាមបណ្តោយផ្លូវ១០៣កែងផ្លូវបេតុក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

រថយន្តបង្កម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AC 8810បើកដោយបុរសខាងលើពុំត្រូវបានស្គាល់ឈ្មោះឡើយ។
ម៉ូតូរងគ្រោះម៉ាកគប់ជប៉ុនពណ៌ខៀវលាយសពាក់ស្លាកលេខភ្នំពេញ1HL 5838បើកដោយយុវជនម្នាក់រងរបួសស្រាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូបានបើកតាមផ្លូវ១០៣ទិសដៅពីត្បូងទៅជើងខណ:មកដល់ចំណុចកើតហេតុបានបង្អង់ល្បឿនឈប់ព្រោះមានរថយន្តមួយគ្រឿងទៀតបើកនៅខាងមុខពេលរថយន្តនខាងមុខនោះចេញទៅស្រាប់តែពេលនោះក៏មានរថយន្តម៉ាកហាយឡែនឌ័រខាងលើបើកឆ្លងស្ពានលូទឹកស្អុយពីកើតទៅលិចនិងបត់ទៅត្បូងតាមផ្លូវ១០៣ជ្រុលទៅបុកម៉ូតូបណ្តាលឲ្យដួលរងកាខូចខាតតិចតួចតៃកុងម៉ូតូរបួសស្រាល។

ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍ហើយនោះតៃកុងរថយន្តខាងលើបានចុះពីរថយន្តបែរជាថាជនរងគ្រោះអាងខ្សែអាងខ្នងដោយនិយាយប្រាប់អ្នកកាសែតថាខ្លួនទាមទារការខូចខាតរថយន្តរបស់ខ្លួនពីខាងភាគីម៉ូតូហើយដោយអះអាងថារូបគាត់ជាទាហានមួយរូបទៀតផង។ ក្រោយមកបែបរាងស្វាងស្រាហើយទំនងដឹងថាខ្លួនខុសក៏សុខចិត្តសម្រួលគ្នាជាមួយភាគីខាងម៉ូតូដោយសុខចិត្តសងថ្លៃជួសជុលម៉ូតូនិងព្យាបាលរបួសចំនួន១០០ដុល្លារបញ្ចប់រឿង៕

 

មតិយោបល់