ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ នៅខណ្ឌទួលគោក

ភ្នំពេញ: នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួនម្នាក់ ពីបទលួចម៉ូតូ ឃាត់នៅចំណុចមុខផ្ទះ លេខ៥៩z ផ្លូវលេខ ៣៣៦មាត់ប្រឡាយ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣៣ ផ្លូវលេខ២៥៥ ក្រុមទី១៨ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ម៉ោង ១និង២៥នាទី។

ជនសង្ស័យឈ្មោះ ផេន គឹមសេន ហៅ បុល ហៅ ស៊ឺន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ជួល
បន្ទប់ផ្ទះសំណាក់ដេកចល័ត ) មានស្រុកកំណើតនៅភូមិពុឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

មតិយោបល់