ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់មួយរំពេច ក្រោយបើកម៉ូតូបុកជាមួយរថយន្ត

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៦និង៣៥នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកជាមួយរថយន្ត ស្ថិតតាមបណ្ដោយផ្លូវលេខ៥៦អា ភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ឈុន រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិស្វាយ ឃុំ ថ្មពួក ស្រុកថ្មពួកខេត្ត បន្ទាយមានជ័យ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់