ព័ត៌មានជាតិ

៣នាក់នេះសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកថ្មគោល

បាត់ដំបង: នគរបាលស្រុកថ្មគោលបង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង័្សយ ចំនួន ៣នាក់និងដកហូតបានគ្រឿងញៀនព្រមទាំងសម្ភារ:ពាក់ព័ន្ឋមួយចំនួនកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩នៅចំណុច ក្រុមទី០២ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់នោះទី
១-ឈ្មោះ គិម កុយ ភេទប្រុសអាយុ៤៤ឆ្នាំភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
២-ឈ្មោះឃិន ប៊ុណ្ពា ភេទប្រុសអាយុ២០ឆ្នាំ ភូមិប្រគាប ឃុំរូងជ្រជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៣-ឈ្មោះ ស មានភេទប្រុសអាយុ៥៧ឆ្នាំភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
វត្ថុតាងចាប់យករួមមាន១ -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០៥ ថង់ តូចចំនួន០៤ថង់ធំនួន០១ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE(ទំងន់២៦,៥២ក្រាម)
២-ជញ្ជីងសំរាប់ថ្លឹងគ្រឿងចំនួន០១៣-ថង់សំរាប់ច្រកគ្រឿងញៀនចំនួន០១ដុំ៤-កាំភ្លើងកែច្នៃចំនួន០១ដើម
៥-ទូរស័ព្ទចំនួន០៣គ្រឿង៦-ម៉ូតូចំនួន០២គ្រឿង។

ករណីនេះនគរបាលស្រុកថ្មគោលបានសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនិតិវិធី៕

មតិយោបល់