សៀមរាបៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រី ក.ប.ប. ប្រចាំខេត្តសៀមរាប បានរកឃើញទំនិញចំនួន ២៥១.៧៩គីឡូក្រាម ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ខណៈពេលកំពុងចុះត្រួតពិនិត្យបណ្តាផ្ទះលក់ទំនិញនិងឃ្លាំងស្តុកនានាក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រោយពីបានរកឃើញទំនិញដូចជា៖ ទឹកដោះគោ ស្រាបៀរ មីកំប៉ុង ស្ករអំពៅ ដុំស៊ុប និងភេសជ្ជៈមួយចំនួនខាងលើ មន្ត្រី ក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ លើម្ចាស់ទំនិញទៅតាមនីតិវីធី ដែលមានចែងក្នុងច្បាប់ និងដកហូតទំនិញទាំងនោះមករក្សាទុក ដើម្បីកម្ទេចចោលនៅពេលក្រោយ ៕
មតិយោបល់