ព័ត៌មានជាតិ

អគ្គិភ័យឆេះរថយន្ត១គ្រឿង ម៉ាកវីស្តូ ពាក់ផ្លាកលេខ ភ្នំពេញ 2T. 8781 បណ្តាលឲ្យខូចខាតអស់ទាំងស្រុង

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទី នៅចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គិភ័យបណ្ដាលឲ្យឆាបឆេះរថយន្ត ០១គ្រឿង ម៉ាកវីស្តូ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2T. 8781 ខូចខាតអស់ទាំងស្រុង ។

រថយន្តខាងលើនេះ ជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មូលហេតុ៖ នៃការឆេះនេះ គឺបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីក្នុងរថយន្ត ៕

មតិយោបល់