ព័ត៌មានជាតិ

រថយន្តព្រុសបើកឆ្លងផ្លូវទៅបុកម៉ូតូសេ១២៥ កំពុងបើកបរលើផ្លូវអត្ថិភាព ខ្ទេចមុខ បែកធុងទឹក

ភ្នំពេញ: រថយន្តតូយ៉ូតាព្រុសមួយគ្រឿងបើកឆ្លងផ្លូវវឹង ជ្រុលទៅបុកម៉ូតូសេ១២៥ កំពុងបើកបរលើផ្លូវអត្ថិភាព បណ្តាលឲ្យ រថយន្តខ្ទេចមុខ បែកធុងទឹក ដាច់របើកកាង ជ្រុះស្លាកលេខ សំណាងល្អ អ្នកបើកបរគ្រាន់តែរងរបួសស្រាល កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តព្រុសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AV-8896 បើកលើផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងផ្លូវជ្រុលទៅបុកម៉ូតូ សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-4301 បើកបរដោយយុវជនម្នាក់ លើផ្លូវអត្ថិភាព ពីត្បូងទៅជើង បណ្តាលឲ្យ រថយន្តខ្ទេចមុខ បាក់បែក ដាច់ធ្លាក់កាង បែកធុងទឹក ជ្រុះស្លាកលេខ រីឯភាគីម៉ូតូ រងខូចខាត និងមនុស្សរងរបួសស្រាល ។

ក្រោយកើតហេតុ ភាគីខាងរថយន្ត មើលឃើញរថយន្តខ្លួន ខូចខាតដំណំ ទាមទារឲ្យភាគីម៉ូតូចេញសង លុះដល់ពលរដ្ឋ ឃើញហេតុការណ៍ ថាម្នាក់មួយម៉ាត់ សម្របសម្រួលគ្នាត្រូវ យករថយន្តនិងម៉ូតូ ទៅជួសជុលរៀងខ្លួន ដោយមិនចាំបាច់ឲ្យប៉ូលិសរវល់ឡើយ ៕

មតិយោបល់