ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរសម្នាក់មានវិបត្តិផ្លូវចិត្តបានគិតខ្លីយកខ្សែនីឡុងនិងក្រម៉ាចង.កសម្លាប់ខ្លួនជាប់ចង្រឹងដែកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១០និង១៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចតូបលេខDO៥ ក្នុងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គុណ ភក្តី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិទួលបារាយណ៍ឃុំក្រាំងចេក ស្រុក ឧដុង្គខេត្តកំពង់ស្ពឺ ។
តាមប្រភពព័ត៌មានពីប្រពន្ធជនរគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់មានវិបត្តិផ្លូវចិត្ត និងមានជំងឺសសៃប្រសាទ ធ្លាប់ចង.កសម្លាប់ខ្លួនម្តងរួចមកហើយ លុះមុនពេលកើតហេតុគាត់កំពុងលក់នំបញ្ចុកនិងបាញ់ឆែវនៅខាងក្រោម ខណៈនោះដោយសារជាប់ភ្ញៀវច្រើននិងបាត់ប្តីសង្ស័យក៏ឡើងទៅមើល ស្រាប់តែឃើញប្តីរបស់គាត់បានយកក្រមានិងខ្សែនីឡុង ចង.កជាប់ចម្រឹងដែកនៅលើជាន់ឡៅតឿស្លាប់បាត់ទៅហើយ ភ្លាមៗគាត់តក់ស្លុតប្រញាប់ស្រាយខ្សែទម្លាក់ប្តីចុះមកក្រោម និងហៅតាអាចារ្យ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបច្ចេកទេសខណ្ឌមានជ័យ បានចុះមកធ្វើកោសល្យវិច្ច័យយទៅលើសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថាពិតជាចងកសម្លាប់ខ្លួនឯងពិតមែននិងបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់