ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលជិះម៉ូតូល្បាត ឃាត់ខ្លួនជនសង្ស័យម្នាក់ គាស់ទម្លុះទម្លាយផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ

ភ្នំពេញ: នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ជិះម៉ូតូល្បាត និងបានអន្តរាគមន៍ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលកំពុងធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (ប្រើឈើជ្រុងគាស់ចម្រឹងបង្អួចចូលលួចយកទ្រព្យសម្បត្តិ) ត្រង់ចំណុចផ្ទះលេខ៨៤ ផ្លូវលេខ៦ បុរីពិភពថ្មីកួរស្រូវ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងយកមកសាកសួរអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕

មតិយោបល់