ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធលួចម៉ូតូ

ត្បូងឃ្មុំ: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ កាលពីវេលាម៉ោង០៩និង២០នាទីនៅចំណុចផ្សារជាច ស្ថិតនៅភូមិជាច ឃុំចុងជាច ស្រុកតំបែរខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះសំ ធីន ភេទប្រុស អាយុ ៣៧ឆ្នាំនៅភូមិក្រញូងឃុំវាលម្លូរស្រុកពញា ក្រែកខេត្តត្បូងឃ្មុំបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿងម៉ាកវេវឆ្លាមពណ៌ខ្មៅសេរី ២០១៤លេខម៉ាស៊ីន526473 5ជាកម្មសិទ្ធិរបស់ឈ្មោះផេង លីសែ ភេទប្រុស អាយុ៣១ ឆ្នាំនៅភូមិជាចធំឃុំចុងជាចស្រុកតំបែរខេត្តត្បូងឃ្មុំ។

ក្រោយហេតុភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងជាចបាលបានដេញតាមយ៉ាងប្រ ផាប់ប្រភីងទាន់និងចាប់ខ្លួនបាននៅក្នុងភូមិតារាមឃុំចុងជាចស្រុកតំបែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូត្រូវបានបញ្ជូនដល់អធិការដ្ឋាននគរបាលស្រុកតំបែរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់