ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់សារធាតុញៀន៣នាក់និងធ្វើការផាកពិន័យម៉ូតូចំនួន ១៩គ្រឿង ដែលល្មើសច្បាប់ចរាចរណ៍

ប៉ៃលិនៈ កាលពីវេលាម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នកំលាំងនៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិនផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ រួមជាមួយនឹងលោកស្នងការរងចំនួន០៤រូប ដឹកនាំកម្លាំងក្រោមឱវាទចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ សារធាតុញៀន ច្បាប់ចរាចរណ៍ផ្លូវគោក បទល្មើសព្រហ្មទណ្ឌ និងបទល្មើសសេដ្ឋកិច្ច នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានកម្លាំងចំរុះចូលរួមចំនួន ៣៨នាក់ ។
កម្លាំងជំនាញធ្វើការត្រួតពិនិត្យសារធាតុញៀនបានចំនួន ៣២នាក់ ក្នុងនោះមានផ្ទុកសារធាតុញៀនចំនួន ០៣នាក់ ហើយបានដកហូតម៉ូតូ ០១គ្រឿង និងផាកពិន័យ ម៉ូតូគ្មានមួក កញ្ចក់ ចំនួន ១៩គ្រឿង រួចបានធ្វើការអប់រំណែនាំដល់អ្នកបើកបរយាន្តល្មើសទាំងនោះឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយយថាហេតុ ។

ចំណែកជនសង្ស័យទាំង ០៣នាក់ រួមជាមួយនឹងម៉ូតូត្រូវបានការិយាល័យជំនាញយកមកធ្វើការអប់រំណែនាំ ដំឡើងមុខសញ្ញា ធ្វើកិច្ចសន្យារៀងចាល និងឲ្យអាណាព្យាបាលមកធានាយកទៅវិញ ៕

មតិយោបល់