ព័ត៌មានជាតិ

ច្រើនដែរសូមមើលរូបភាពខាងក្រោម

កំពត: ផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តនៅថ្ងៃទី ១៣ កក្កដា ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយអធិការស្រុកជុំគិរី និងអធិការស្រុកឈូក ឃាត់រថយន្តសង្ស័យជាផលចោរកម្ម ប្រើផ្លាកលេខក្លែងក្លាយ រួមមានដូចខាងក្រោម៖
1) រថយន្ត LEXUS 350ពណ៌ស, ភ្នំពេញ 2AK- 9536 ដកហូតពីឈ្មោះជូន ហុក ប្រុស ៦១ឆ្នាំ នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី។ តាមពិតលេខនេះសម្គាល់រថយន្តTOYOTA FORTUNER ខ្មៅ ម្ចាស់នៅចាក់អង្រែក្រោម មានជ័យ ភ្នំពេញ ។
2) រថយន្ត LEXUS 330 ពណ៌ផ្សែងបារី , បាត់ដំបង 2A-2748 ដកហូតពីឈ្មោះ ជ វុធ ភេទប្រុស ៤៣ឆ្នាំ នៅភូមិ មនោណុប ឃុំជំពូវន្ត័ ស្រុកជុំគិរី ។ តាមពិតលេខនេះសម្គាល់រថយន្ត DAEWOO TICO ក្រហម ក្រម៉ៅ នៅទួលតាឯក បាត់ដំបង បាត់ដំបង។
3) រថយន្ត HIGHLANDER ពណ៌ស, ភ្នំពេញ 2AI-0496 ម្ចាស់ដែលកំពុងកាន់កាប់ បានយកមកប្រគល់ជូនសមត្ថកិច្ច ។ អ្នកប្រគល់ ឈ្មោះ ហាក់ ម៉េង ភេទស្រី ៣៣ឆ្នាំ សព្វថ្ងៃនៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី។ តាមពិតលេខនេះសម្គាល់រថយន្តTOYOTA PRIUS ស នៅទឹកថ្លា សែនសុខ ភ្នំពេញ។
4) រថយន្ត LEXUS 400h ពណ៌ផ្សែងបារី, តាកែវ 2A-0630 ដកហូតពីឈ្មោះ ស៊ុន សារ៉ន ភេទស្រី ៤០ឆ្នាំ នៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ។ តាមពិតលេខនេះសម្គាល់រថយន្តHYUNDAI GRACE ពណ៌ប្រផេះ នៅស្រុកសំរោង ខេត្តតាកែវ។
5) រថយន្ត LEXUS 330 ពណ៌ស , ភ្នំពេញ 2AD-2358 ដកហូតពី ហ៊ុន សុខុម ភេទប្រុស ៥៦ឆ្នាំ នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក។ លេខនេះ ពុំមានទិន្នន័យទេ។
ចំពោះអ្នកកាន់កាប់រថយន្ត សមត្ថកិច្ចបានចុះកិច្ចសន្យា និងមានអ្នកធានា ដើម្បីមានមុខ នៅពេលសមត្ថកិច្ចត្រូវការបន្តនីតិវិធី៕

មតិយោបល់