ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូត្រឡប់មកពីហូបការគេវិញ ដួលបោកបណ្ដាលឲ្យស្លាប់ នៅខេត្តកណ្ដាល

កណ្តាលៈ នៅវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ផ្លូវជាតិលេខ១១០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់ជិះម៉ូតូត្រឡប់មកពីហូបការគេវិញ ដួលបោកបណ្ដាលឲ្យស្លាប់។

ជនរងគ្រោះឈ្មោះ ឃឿន ដាលីន ហៅកំពីងរាជ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ដំណើររឿង៖ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានទៅហូបការគេឯភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល លុះពេលហូបការរួចក៏ជិះម៉ូតូម្នាក់ឯង ម៉ាកសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AC-3341 ចេញពីរោងការ មកដល់ចំណុចកើតហេតុ បានដួលរងរបួសធ្ងន់ពេលនោះប្រជាពលរដ្ឋឃើញ ក៏ប្រាប់ឪពុកម្តាយហើយឪពុកម្តាយ ក៏រាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប្រទាល ចុះទៅពិនិត្យកន្លែងកើតហេតុ ចំណែកជនរងគ្រោះ ត្រូវបងប្អូនប្រជាពលរដ្ឋ ជួយដឹកយកទៅមណ្ឌលសុខភាព ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ប៉ុន្តែត្រូវបានស្លាប់តាមផ្លូវតែម្តង សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់