ព័ត៌មានជាតិ

លោក​ឧត្តមសេនីយ៍ទោ​ ចេ​វ​ ហាក់​ និង​លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ ចេញបំភ្លឺលឺករណីចោទប្រកាន់ ​រឿង​ទទួល​លុយ​បង់​ប្រចាំខែ​ពី​ក្រុមហ៊ុន​រកស៊ី​ដឹក​ជញ្ជូន​

ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា​ ​នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោក​ឧត្តមសេនីយ៍ទោ​ ចេ​វ​ ហាក់​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​ផែន​ចរាចរណ៍​ និង​លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ច្រានចោល​ទាំងស្រុង​ ចំពោះ​ព័ត៌មាន​ដែល​ចោទប្រកាន់​ថា​ លោក​បាន​ទទួល​លុយ​បង់​ប្រចាំខែ​ពី​ក្រុមហ៊ុន​ដែល​រកស៊ី​ដឹក​ជញ្ជូន​។​

​លោក​វរសេនីយ៍ឯក​ សែ​ម​ គ​ន្ធា​ បាន​អះអាង​ទៀត​ថា​ រឿង​ដាក់​ខែ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​ដឹក​ជញ្ជូន​ជា​ច្រើន​ ដែល​មាន​រថយន្ត​ធំៗ​ បង់លុយ​ប្រចាំខែ​ នេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ​ កន្លង​មក​រូប​លោក​មិន​ដែល​ទទួល​បាន​លុយ​ ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ណាមួយ​មក​បង់លុយ​នោះ​ឡើយ​ ហើយ​លោក​ក៏​មិន​បាន​ទៅ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ណា​ដូច​គ្នា​។​

​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ បាន​បន្ថែម​ថា​ ចំពោះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ ដែល​ល្មើសច្បាប់​ចរាចរណ៍​ គឺ​ចាប់​ពុំ​មានការ​លើកលែង​ឡើយ​ ហើយ​រាល់​ថ្ងៃនេះ​ នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ បាន​បង្កើន​ការ​យកចិត្តទុកដាក់​ នៅ​តាម​គោលដៅ​នីមួយៗ​ ដើម្បី​ទប់ស្កាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ បើក​ចូល​ក្រុង​ខុសពេល​ម៉ោង​កំណត់​,​ ខុស​លក្ខណៈ​បច្ចេកទេស​ និង​ល្មើសបទបញ្ជា​ហាមឃាត់​ ឬ​បើក​ចូល​ក្រុង​ ពេល​ថ្ងៃ​ គឺ​សមត្ថកិច្ច​បាន​ឃាត់​ចាប់​ទុក​ នៅ​តាម​គោលដៅ​ចំនួន​៤​កន្លែង​រួម​មាន​៖​ នៅ​គោលដៅ​ហ្គ្រែ​ន​ភ្នំពេញ​ ផ្លូវ​២០០៤​ និង​ផ្លូវជាតិ​លេខ​១៕​

មតិយោបល់