ព័ត៌មានជាតិ

ក្រុមហ៊ុន​ឡាន Nissan ប្រមូល​យក​ឡាន 153,000 គ្រឿង​មក​វិញ​លើ​បញ្ហា​ហ្វ្រាំង​

​ទីក្រុង Chigago( 23/10/13 )៖​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Nissan បាន​បញ្ជា​ហៅ​យក​រថយន្ត​ប្រមាណ​ជា 153,000 គ្រឿង​ត្រឡប់មកវិញ​ក្រោយ​ការត្រួតពិនិត្យ​ឃើញ​មាន​បញ្ហា​ហ្វ្រាំង​ហើយ​ភាគច្រើន​នៃ​ចំនួន​នេះ​គឺ​ស្ថិតនៅក្នុង​អាមេរិក​។​
Nisan
​ប្រភេទ​រថយន្ត​ដែល​ត្រូវ​បញ្ជា​ហៅ​យក​មក​វិញ​មានដូចជា​ស៊េរី Pathfinder SUVs 2013-2014, 2013 Infiiti JX35, និង​ម៉ាក 2014 Infiniti QX60 crossover ជាដើម​។​អ្នកជំនាញ​ជប៉ុន​ដែល​ផលិត​រថយន្ត​នេះ​បានបញ្ជាក់​ថា​ការសាកល្បង​បានឲ្យដឹង​ថា​ប្រព័ន្ធ​ហ្វ្រាំង​មានការយឺត​យ៉ាវ​ជាង​អ្វី​ដែល​អ្នកបើកបរ​ចង់​បាន​ហើយ​វា​នឹង​ធ្វើឲ្យ​មាន​ការប្រឈមមុ​ខ​នឹង​គ្រោះថ្នាក់​ខ្លាំង​។​

​នៅក្នុង​ចំណោម​រថយន្ត 153,000 គ្រឿង​មាន 151,695 គ្រឿង​ដែល​នឹង​យក​មក​ពី​អាមេរិក​និង​បន្ទាប់បន្សំ​ទៀត​នៅ​ប្រទេស​កាណាដា ចិន រុស្ស៊ី មិចស៊ិចកូ និង​ប្រទេស​មួយចំនួន​ទៀត​បើទោះបីជា​មិនទាន់​មាន​របាយការណ៍​ណាមួយ​ដែល​ទាក់ទង​នឹង​គ្រោះថ្នាក់​ដែល​បណ្តា​មកពី​បញ្ហា​នេះ​នៅឡើយ​៕​

មតិយោបល់