ព័ត៌មានជាតិ

យានដ្ឋានជួសជុលរថយន្ត៤កន្លែង នៅខណ្ឌពោធិ៍សែនជ័យ ត្រូវអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន

ភ្នំពេញៈ យានដ្ឋានជួសជុលរថយន្តចំនួន៤កន្លែងផ្សេងគ្នា ស្ថិតនៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិសាស្ត្រ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌ សង្កាត់ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ក្រោមការអនុញ្ញាតពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានចុះទៅធ្វើការត្រួតពិនិត្យ និងសម្រេចបិទផ្អាកអាជីវកម្ម ជួសជុល ដំទ្បើងធ្វើទ្រុង ជាបណ្តោះអាសន្ន បន្ទាប់ពីមើលឃើញ នូវសកម្មភាព បច្ចេកទេស កែច្នែ ។ ប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ។

លោកប៉ាង លីដា បានមានប្រសាសន៍ថា ក្រោយពីឃើញនូវសកម្មភាពភាព ការជួសជុល កាត់តដំទ្បើងជាន់ទ្រុង រថយន្ត ពាក់ព័ន្ធទៅនឹងលក្ខណៈបច្ចេកទេស រថយន្តយកទៅប្រើប្រាស់ ឲ្យបានត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស ច្បាប់កំណត់ ជៀសវាងប្រឈមគ្រោះថ្នាក់ផ្សេងៗ ទើបកម្លាំងអាជ្ញាធរ ខណ្ឌ សង្កាត់ ចុះមកពិនិត្យលើបច្ចេកទេស និងច្បាប់អាជីវកម្ម ។

លោកបន្តទៀតថា ក្នុងអំឡុង សមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យ យាមដ្ឋានជួសជុលរថយន្តទាំង៤ កន្លែងខាងលើ ម្ចាស់ពុំមានវត្តមាន និងបង្ហាញពីច្បាប់អនុញ្ញាតបើកអាជីវកម្មឡើយ តែត្រូវបានម្ចាស់ តំណាង អះអាងថា មានច្បាប់ត្រឹមត្រូវ ។

តែទោះជាមានការអះអាងផ្ទាល់មាត់មែន អ្វីជាតឹកតាង ផ្អែកលើគោលការណ៍ច្បាប់ ទីតាំងទាំង៤កន្លែង ក៏អាជ្ញាធរ សម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ទុកឱកាសឲ្យម្ចាស់យកឯកសារផ្លូវច្បាប់ មកបង្ហាញចំពោះមុខអាជ្ញាធររយៈពេល៣ថ្ងៃ ពុំនោះសោត នឹងចាត់វិធានការបន្ត៕

មតិយោបល់