ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន៦នាក់ ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន

ស្ទឹងត្រែង: យុវជន៦នាក់ត្រូវបានកម្លាំនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀននិងដោយមានការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស ជួញដូរ និង ការប្រើប្រាស់គ្រឿងញៀនព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅក្នុងបន្ទប់លេខដប់របស់ផ្ទះសំណាក់យីហោ(ភូមិថ្មី) ស្ថិតក្នុងភូមិព្រែក ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ៤:០០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ដោយមានការចូលរួមពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ខណ: ដែលកម្លាំងសមត្ថកិច្ចធ្វើការចុះឆែកឆេរផ្ទះសំណាក់ខាងលើ ជនសង្ស័យបាននាំគ្នាគាស់ពីដាន និងដំបូលផ្ទះសំណាក់ដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងយើងបុកទំលុះទ្វារសំរុកចូលទើបអាចចាប់ជនសង្ស័យទាំងអស់នោះបាន។

ករណីខាងលើនេះ ជនសង្ស័យចំនួន៤នាក់ ក៏បានឡើងដំបូលផ្ទះសំណាក់ តែត្រូវសមត្ថកិច្ចឃាត់បានបន្ទាប់ពីសមត្ថកិច្ចយើងបានឡើងដំបូលដេញតាម ហើយបន្តទៅឃាត់ខ្លួនបានចំនួន២នាក់ទៀតផងដែរ។

ចំណែកឯវត្ថុតាងត្រូវបានជនសង្ស័យនាំគ្នាយកទៅបំផ្លាញចោលក្នុងបន្ទប់ទឹកអស់បាត់ទៅហើយ នៅសល់តែ ទូរសព័្ទដៃ ដបទឹក និងប្រដាប់ជក់ថ្នាំញៀនមួយចំនួនតែប៉ុណ្ណោះ។

សមត្ថកិច្ចបន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានមានចំនួន០៦នាក់ ១-ឈ្មោះសោម ចន្ទ័ដេវី ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះម៉េង លាងសេង ភេទប្រុស អាយុ ១៦ឆ្នាំ ៣-ឈ្មោះភាព លីហ្វុង ភេទប្រុស អាយុ ១៧ឆ្នាំ៤-ឈ្មោះមុំ ប្រុស ភេទប្រុស អាយុ ១៧ឆ្នាំ ៥-ឈ្មោះផន ចាន់ភារិទ្ធិ ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៦-ឈ្មោះឃុន ចាន់ដារុន ភេទប្រុសអាយុ១៧ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកស្នងការដ្ឋានគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនរួមនឹងវត្ថុតាងបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

photo_2016-05-25_15-10-27

photo_2016-05-25_15-10-29

photo_2016-05-25_15-10-30

photo_2016-05-25_15-10-31

photo_2016-05-25_15-10-33

photo_2016-05-25_15-10-36

មតិយោបល់