ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសម្នាក់រងរបួសធ្ងន់

កំពត: នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងរថយន្តទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឲ្យមនុស្សប្រុសម្នាក់ បានរងរបួសធ្ងន់ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រ លេខ១៤៤-១៤៥ លើផ្លូវជាតិលេខ៣ កំពត – ភ្នំពេញ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក លីប៊ីរ៉ូ SRX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកំពត 2A 2654 បើកបរដោយឈ្មោះ ញ៉ែត ធីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គេរជ័យ ខេត្តកំពត (គ្មានរបួស) មានអ្នករួមដំណើរជាមួយចំនួន០២នាក់៖ ១-ឈ្មោះ មិន វន ភេទប្រុស អាយុ៤០ឆ្នាំ ។ ២-ឈ្មោះ ម៉ិញ ស៊ីដេត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា (គ្មានរបួស) រថយន្តខូចខាតស្រាលទិសដៅពីត្បូងទៅជើងមកដល់ចំណុច ខាងលើ មានរថយន្តមួយគ្រឿងទៀតម៉ាក លុចស៊ីស៣០០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS 4898 បើកបរដោយ ឈ្មោះ គាន់ ភារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ត កណ្ដាល (របួលស្រាល) បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពតទិសដៅពីត្បូងទៅជើង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យ និងវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃឃ្មុំ ដើម្បីរង់ចាំម្ចាស់ចូលទៅដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់