ភ្នំពេញៈ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និ០០នាទី កម្លាំងជំនាញរបស់ការិយាល័យបាន បង្ក្រាបក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ៣នាក់ នៅចំណុចមុខផ្ទះលេខ២២ ផ្លូវលេខ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿង ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃមិនបានសម្រេច) ចំណុចមុខផ្ទះលេខ១០៥ ផ្លូវលេខ២២២ កែងផ្លូវព្រះនរោត្តម ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធីមានឈ្មោះ ៖
១-ឈ្មោះ សំសេង ហ៊ួរ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២-ឈ្មោះ នុត វង្សបញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ សុខ វិសាល ហៅ ង៉ោល ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖
ម៉ូតូម៉ាក ហុងដាប៊ីត ពណ៌សលាយក្រហម លេខតួ ៩០១៣៤៦៥ លេខម៉ាស៊ីន ៩០១៣៦៤៨ ពាក់ស្លាកលេខភ្នំពេញ 1HQ-7687
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់