ឧត្ដរមានជ័យៈ នៅវេលាម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្ខាំងមនុស្ស ដោយខុសច្បាប់។
ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង០០នាទីរសៀល ទៅលើកូនស្រីបង្កើតឈ្មោះ ស៊ុ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ។ ជនសង្ស័យ (ជាម្ដាយ) ឈ្មោះ ហៀង ម៉ុម ភេទស្រី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់កូនស្រី ដាក់ច្រវាក់ប្រាកដមែន តែពុំបានវាយដំឡើយ។
មូលហេតុ៖ ចង់បំបែកកូនស្រីពីគូដណ្តឹង ហើយឲ្យទៅយកគេនៅភ្នំពេញវិញ។ ក្រោយសាកសួររួច ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់