ព័ត៌មានជាតិ

រថយន្តដឹកទំនិញបុកនឹងរនាំងសុវត្តិភាពរអិលធ្លាក់ផ្លូវត្រង់ចំណុចអន្ទង់អាំងធំ ខេត្តកោះកុង

កោះកុង: នៅវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦១-៦២ ត្រង់ចំណុចអន្ទង់អាំធំស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បង្កដោយរថយន្តដឹកទំនិញ រអិលធ្លាក់ផ្លូវ។

រថយន្តបង្កដឹកទំនិញម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-4000 បើកបរដោយឈ្មោះ ប៉ិច រដ្ឋមុន្នី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ធ្វើដំណើរពីខេត្តកំពតទៅខេត្តកោះកុង បានរអិលធ្លាក់ផ្លូវ នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យរងរបួសស្រាល ដោយបានបើកបុកនឹងរនាំងសុវត្តិភាពដងផ្លូវខូចខាតចំនួន ៤ផ្ទាំង។

មូលរហតុ៖ មេឃភ្លៀងរអិលជាន់ហ្វ្រាំងពុំស៊ី។

បច្ចុប្បន្នសមត្ថកិច្ច បានចុះជួយសង្គ្រោះជនរងគ្រោះ និងសម្រួលសណ្តាប់ធ្នាប់នៅកន្លែងកើតហេតុ៕

មតិយោបល់